29 January 2010

បទបកស្រាយខ្លី: អ្នកសារព៌តមានត្បាញអាយកុហកខ្លួនឲ្យពហុមហាបណ្ឌិតហ៊ុនសែនអរតាម

សរសេរដោយខកស័ព្ទ (២៩មករា២០១០)

លោកអន្ទិតគោលោត សយសុភាព បានមកដើរលេងស្រុកអាមេរិកប៉ុន្មានថ្ងៃមុននេះ ហើយ ថ្លើមធំព្រហើនខ្លាំងហ៊ាននិយាយថាប្រជាជនខ្មែររស់នៅក្នុងតាមរដ្ឋនៃ ស រ អាភាគច្រើនៗបានបែរមកការគាំទ្រគណបក្សប្រជាជនស្មែរក្រោយពេលដែលពីមុនពួកគេធ្លាប់បានគាំទ្រគណបក្សដទៃ។ហើយបំផ្លើសទៀតថាការផ្លាស់ប្តូរជំនឿនេះ មកពីពួកគេយល់ថាគណបក្ស ប ជ ជ ខ បានកសាងប្រទេសឲ្យជ្រឿនទៅមុខឯបក្សដទៃៗគ្មានបានធ្វើអ្វីសោះ។

លោកអន្ទិតគោលោត(លោកឪនទតគោលិទ)សយសុភាពបានសន្មត់ដោយគ្មានអ្វីជាគោល បញ្ជាក់ ច្បាស់លាស់និងជាធាតុពិតក្រៅពីការវាយស្មានដ៏រាក់កំផែលរបស់ខ្លួនឯងនោះសោះ។

ទី១
ដោយមកពីខ្លួនមិនយល់ពីភូមិសាស្រ្តនិងចំនួនជនដើមកំណើតខ្មែរមានសរុបទួទាំងប្រទេសស រ អា ច្បាស់លាស់។មិនមែនក្រុងពីរបីដែលខ្លួនបានទៅដើរលេងនោះវាជាតំណាងឲ្យទីតាំងរស់នៅរបស់ខ្មែរនៅ ស រ អា ទាំងអស់នោះទេ។

ទី២
ការដែលខ្លួនបានជួបនិងប្រាស្រ័យនឹងខ្មែរតាមក្រុង មួយចំនួនក្តាប់តូចនោះមិនអាចយក ជារង្វាស់ ស្មានថាជាស្ថិតិពិតៗបានទេ។បើមិនយល់ច្បាស់ហេតុដូចម្តេចមិនសួរឫស្រាវរកការពិតជាមុនសិន។
មែនហើយទោះខ្មែរនៅតំបន់ជុំវិញ Washington DC ឫ Philadelphia និង Lowell ក៏មិនមែន១០០ភាគ១០០ដែរដែលគាំទ្រឫជឿបក្ស ប ជ ជ ខ នោះ។

ហើយក្រុងទាំងនោះរួមគ្នាមានខ្មែរមិនលើសពី៥០ ០០០ទៅ ៦០ ០០០ទេ។ក្នុង ស រ អា ទាំងមូល មានខ្មែរ រស់នៅមិនតិច ជាងពី៣៥០ ០០០ទៅ៤០០ ០០០នាក់ទេ។ តួរលេខ រាយ ការណ៏ របស់សយសុភាព មិនមែន ត្រឹមតែមិនត្រូវគឺវាមិនមែនជាតួរ​តាងជាភាគច្រើន​បានទៅ​ទៀត។

នេះបានចាស់លោកហាមថាចេះឯងឪយក្រែងចេះគេ។

ក្នុងរបរជាអ្នកសារព៌តមានអន្ទិត សយសុភាព ខ្វះការពិចារណានិងយោងដោយកត្តាពិតនូវអ្វីដែលខ្លួន ចង់រាយការជាចំហរនោះ។ហេតុនេះគឺគាត់មិនទាន់យល់ច្បាស់ពីផលវិបាកអាក្រក់និងទោសពិន័យក្នុងការរាយការមិនពិតតាមច្បាប់សំរាប់អ្នកសារព៌តមានចេញពីសាលាអប់រំសារព៌តមាននិងការផ្សាយពិតប្រាកដយ៉ាងណានោះនៅឡើយផងទេ។

តាមពិតស្រុកខ្មែរនរណាក៏អាចសរសេរព៌តមានបានដែរទោះខ្ឡួនមិនមានការរៀននិងអប់រំផ្នែកឯកទេសព៌តមានក៏ដោយ។ ឧទាហរណ៏មានសយសុភាពជាគំរូខ្លួនឯងស្រាប់។

តែនៅស្រុកក្រៅច្បាប់គេសង្កត់ធ្ងន់ណាស់លើការនិយាយបំផ្លើសខុសពីការកើតឡើងនៃហេតុការណ៍។
លោកអន្ទិតចេះតែស្មានៗឲ្យតែព្ញសូរពិរោះត្រចៀកខ្ឡួនឯង។ជាការពិតខ្មែររាប់រយពាន់ដទៃទៀតរស់នៅក្នុងចំណោមរដ្ឋទាំង៥០ លោកមិនទាំងដឺងនិងស្គាល់ សយសុភាពជានរណាផងទេ។ ឯការលើកជើង និងបញ្ជោរ បក្ស ប ជ ជ ខវាជារឿងផ្ទាល់ខ្លួន របស់អន្ទិតទេ។តែការដែលខ្លួនធ្វើឲ្យជនដឹកនាំបក្ស ប ជ ជ ខ រិតតែឡើង ជោរទាំងងងិតងងល់នោះដូចពាក្យ គេថា វាមិន ខុសមែន គឺដូចអាខ្វាក់ជាអ្នកប្រាប់អាខ្វិន ឪយដើររកទិសក្នុង យប់អន្ធការ។

លោកអន្ទិតគោលោតសយសុភាពចូលចិត្តចាក់ចេកចាក់ស្ករឡេមឡឺមយកមុខដូចម្លូរចំពោះមុខបក្ស ប ជ ជ ខ ដោយមិនចេះខ្មាស់ការពិត។នេះ មិនមែនជាបុគ្គលិកលក្ខណ អ្នកសារព៌តមានៗខួរគិតពិតៗ និងគោរព គោលសីលធ៌មរបស់អាជីពទេ។

បើកុហកខ្លួនឯងគ្មាននរណាថាអីទេតែលោកអន្ទិតគោលោតបានសម្អុយកេរ្តិ ខ្មែរភាគច្រើននៅស រ អា ដោយគេមិនទាំងដឹងខ្លួនផង ថាគេសុទ្ឌជាអ្នកជឿនិងគាំទ្របក្សប្រជាជនស្មែរ​របស់ខ្លួននោះវាជាការ​កុហកយ៉ាងងងើលឥតចេះអៀនខ្មាស់ប្រៀបមិនខុសពីមារយាទសំផឹងអត់កាតនៅស្វាយប៉ាក់នោះទេ។

Followers